នៅព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១
នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ បាយសេដ្ឋកិច្ច និង សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ សេដ្ឋ កិច្ច និងសង្គមឌីជីថល។
ផ្អែកលើស្មារតីខាងលើនេះហើយ ទើបក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍រៀបចំឡើងនូវ «វេទិការដ្ឋា ភិ បា លឌីជីថល ឆ្នាំ២០២៤»។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍នៃការ ធ្វើបរិ វត្ត កម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញ បរិវត្តកម្មឌីជីថល នៃ បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់ គណៈកម្មាធិការរដ្ឋា ភិបាលឌីជីថល កម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះ ស្របតាមក្របខណ្ឌគោល នយោ បាយ សេដ្ឋកិច្ច និង សង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ -២០៣៥ ជាពិ សេ សបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា។
វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាព គោល នយោ បាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្ត នៃការ ជំរុញ ល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និង ដំណោះ ស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរ ជាតិ ផង ដែរ។
ក្នុងពិធីនោះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈមួយចំនួនផងដែរ។ អនុស្សរណៈដែលនឹងត្រូវ ចុះហត្ថ លេខានោះរួមមាន៖
*ទី១៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈការយោគយល់ស្តីពីបរិវត្តកម្មឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍របស់ប្រទេសឡាវ។
*ទី ២៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ។
*ទី៣៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខរបស់កូរ៉េខាងត្បូង។
*ទី៤៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ៕