សមាគម​អតីតអ្នកបួសខ្មែរបានទៅធ្វើកិច្ចវន្ទាថ្វាយបង្គំព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

សមាគម​អតីតអ្នកបួសខ្មែរ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានទៅធ្វើកិច្ចវន្ទាថ្វាយបង្គំព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម រាជាធានីភ្នំពេញ ដើម្បីបង្ហាញពីកតញ្ញុតាធម៌ផង និងថ្វាយព្រះរាជកុសលចំពោះព្រះបរមសពផង។

សមាគមអតីតអ្នកបួសខ្មែរ ជាសិស្សគណទាំងអស់ សូមសំដែងក្តីអាឡោះអាល័យយ៉ាងក្រៃលែងបំផុត ចំពោះព្រះវិលាល័យរបស់សម្តេចជាអម្ចាស់ដ៏មានឧបការគុណដ៏ជ្រាលជ្រៅ និងចងចាំជានិច្ចនូវព្រះគុណូបការដ៏វិសេសវិសាល ដែលសម្តេចជាអម្ចាស់មានចំពោះទូលព្រះបង្គំជាសិស្សគណ ព្រះពុទ្ធសាសនា និងសង្គមខ្មែរ។

សូមបួងសួងថ្វាយមហាព្រះរាជកុសលចំពោះព្រះរាជវិបាកបដិសន្ធិវិញ្ញាណ សូមស្ដេចយាងកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង