នាវាទេសចរណ៍ខ្នាតធំ១គ្រឿងបានចូលចតនៅខេត្តព្រះសីហនុលើកទី៤

នាវាទេសចរណ៍ខ្នាតធំ០១គ្រឿងបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន៨៨៥នាក់ ដោយធ្វើដំណើរចេញពីប្រទេសវៀតណាម មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៤។

បើតាមរបាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៦សញ្ជាតិ) ៤២២នាក់ (ស្រី១០០) មានផ្ទុកភ្ញៀវទេសចរចំនួន ៤៦៣នាក់ ស្រី២៣៥ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៤សញ្ជាតិ។

បើតាមរបាយការណ៍ដបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែមីនានេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសថៃ។

គួរជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី១ កាលពីព្រឹកថ្ងៃទី១១ ខែមករា លើកទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ និងលើកទី៣ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង