បង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៨នាក់
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ដ៏ធំមួយកន្លែង និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិខ្មែរចំនួន៨នាក់(ស្រី៥នាក់) ព្រមទាំងដកហូតទូបៀរការ៉ាត់ចំនួន៧ទូ ទូហ្គេមបាញ់ត្រីចំនួន៨ទូ។
ប្រតិបត្តិការខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១៖៤០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះយីហោផារ៉ាម៉ោន ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មនុស្សប្រុសស្រីទាំង៨នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធីចំណែកសម្ភារត្រូវបានដឹកយកទៅរក្សាទុកនិងទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕