ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាលជាមួយម្ចាស់សណ្ឋាគារ កាសុីណូ ផ្ទះសំណាក់ សំដៅលើការគ្ររប់គ្រងជនអន្តោប្រវេសន៍

បន្ទាយមានជ័យ៖  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់សណ្ឋាគារ កាសុីណូ ផ្ទះសំណាក់ សំដៅលើការគ្រប់គ្រងជនអន្តោប្រវេសន៍ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ រួមមន្ត្រី ក្នុងផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារ សន្តិសុខ ផែនាករងារសេនាធិការ។

នាឳកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា ក្នុងកិច្ចជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ ស្ដីពី អន្តោប្រវេសន៍ និងដើម្បីធានាឲ្យបាននូវការគ្រប់​គ្រងជនបរទេស​អន្តោប្រវេសន៍ ដែលមានវត្តមានស្នាក់​នៅ​ក្នុងភូមិសាស្រ្ត តាម​មូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីធានាថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ទាំងម្ចាស់អាជីកម្ម និងអន្តោប្រវេសន៍ដែលបានស្នាក់ក្នុងខេត្តបន្ទាយមានជ័យ ។ ត្រូវពង្រឹងការប្រើប្រព័ន្ធគ្រប់គ្រងវត្តមានស្នាក់នៅជនបរទេសក្នុងខេត្ត តាមប្រព័ន្ធ (FPCS) ឱ្យប្រសិទ្ធភាពខ្ពស់ ។

ជាមូយនោះ លោកឧត្តមសេនីយ៍ទោក៏បានមានមតិក្រើនរំលឹក ណែនាំបន្ថែមពាក់ព័ន្ធការងាររដ្ឋបាល ការគ្រប់គ្រងជនអន្តប្រវេសន៍ ធ្វើយ៉ាងណាត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងពង្រឹងការអនុវត្តន៍ការងារជំនាញឲ្យបានល្អប្រសើរបន្តទៀត ជាពិសេសត្រូវបន្តសហការ សម្របសម្រួលជួយការងារគ្នាទៅវិញទៅមក និងត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានស្និតស្នាល ដើម្បីសំដៅឲ្យការបំពេញការងារប្រព្រឹត្តទៅដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង