នាយករដ្ឋមន្ដ្រីនៃកម្ពុជាតែងតាំងប្រធាននាយកដ្ឋាន ចំនួន៣រូប នៃក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ជាប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រធាននាយកដ្ឋាន ចំនួន៣រូប ដែលត្រូវបានតែងតាំងនោះរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន្ដ
*ទី២៖ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ និងជនភៀសខ្លួន
*ទី៣៖ លោកឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្ដោប្រវេសន្ដ។

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

អត្ថបទដែលជាប់ទាក់ទង