ឯកឧត្ដម ឈន សាណាត ណែនាំ មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ចំនួន៥ចំណុច

ពោធិ៍សាត់៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់មានចំនួនជាង៦៤រូប។

នាឱកាសនោះ ឯកឧត្តមអគ្គនាយកបានថ្លែងសរសើរ និងសម្តែងសេចក្តីរីករាយអបអរសាទរចំពោះមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ ដែលទទួលបានឋានន្តរស័ក្តិ និងមុខតំណែងថ្មី និងបានធ្វើការណែនាំ និងផ្តាំផ្ញើមួយចំនួន *១-ពង្រឹងភាពជាអ្នកដឹកនាំ *២-ពង្រឹងការងារសន្តិសុខសុវត្ថិភាពពន្ធនាគារ *៣-ត្រូវថែរក្សាសុខភាព អនាម័យ ក្ន៧ងកំឡុងពេលអាកាសធាតុក្តៅខ្លាំង *៤-រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ *៥-គោរពតាមក្រមសីលធម៌ និងបទវិន័យមន្រ្តីពន្ធនាគារ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកអភិបាលរងតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធនាគារ, តំណាងព្រះរាជអាជ្ញា សាលាដំបូង ស្នងការ សឹករង និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត៕

អត្ថបទដែលជាប់ទាក់ទង