ឯកឧត្ដម ជីន ម៉ាលីន ត្រូវបានឯកឧត្តម កើត រិទ្ធ ស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងជា «រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌»

ឯកឧត្ដម ជីន ម៉ាលីន សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់សេចក្តីទុកចិត្តគោរពស្នើសុំប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងឯកឧត្ដមជា «រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌»។

ឯកឧត្ដម ជីន ម៉ាលីន បានបន្តថា ជាការឆ្លើយតបទៅនឹងសេចក្តីទុកចិត្តនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ក្នុងការបំពេញការងារ ភារកិច្ចនេះ ឱ្យបានល្អ ជូនរាជរដ្ឋាភិបាល និងស្ថាប័ន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់។

គួរជម្រាបជូនថា ឯកឧត្ដម ជីន ម៉ាលីន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញអនុក្រឹត្យតែងតាំងជា «រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌»។

ខាងក្រោមនេះ ជាអនុក្រឹត្យតែងតាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង