មេប៉ូលិសខេត្តព្រៃវែងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបោសសម្អាតក្រុមក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង
ព្រៃវែង៖ នគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន កាលពីរសៀលថ្ងៃទី៧ ខែមេសាបានដឹកនាំកិច្ចប្រជុំលើកទី២ រយៈពេលមួយខែ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អធិការដ្ឋានក្រុង ស្រុកទាំង១៣។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់ចេញនូវបទបញ្ជាដល់លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ត្រូវពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងការអនុវត្តការងារ វិន័យកងកម្លាំង និងបានដាក់ចេញនូវយុទ្ធនាការមុនពីធីបុណ្យចូលឆ្នាំខ្មែរ អធិការក្រុង-ស្រុក ទាំង ១៣ត្រូវបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀនពិសេសក្រុងព្រៃវែង។
ជាមួយគ្នានោះ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣បានប្ដេជ្ញាចិត្តយ៉ាងមុតមាំទទួលយកបទបញ្ជាដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព៕ ដោយ៖ ការីនិពន្ធ