លោកស្នងការ ឈឿន សុចិត្ត បញ្ជាឲ្យកម្លាំងប៉ូលិសស្រាវជ្រាវ រហូតឃាត់ខ្លួនបានក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ!

កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅបានចំនួន៦នាក់ រួមមាន៖ ១-ឈ្មោះ ជា មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។ ២-ឈ្មោះ ខៀវ គឹមឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២ឆ្នាំករណីលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ)។មានសារធាតុញៀនក្នុងទឹកនោម(+)។ ៣-ឈ្មោះ ឌី ដេវីដ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។មានសារធាតុញៀនក្នុងទឹកនោម(+)។ ៤-ឈ្មោះឃឹម ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។មានសារធាតុញៀនក្នុងទឹកនោម(+)។ ៥-ឈ្មោះ អ៊ូ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ,អ្នកទទួលទិញម៉ូតូ(ឃាត់ខ្លួន)។មានសារធាតុញៀនក្នុងទឹកនោម(+)។ ៦-ឈ្មោះ ប៉េង គឹមសេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ (ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៦ខែករណីទទួលផលចោរកម្ម។មានសារធាតុញៀនក្នុងទឹកនោម(+)។

ករណីលួចមានស្ថានទម្ងន់ទោស
(ធាក់វាយប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម រក្សាទុកនៅសារធាតុញៀនខុសច្បាប់បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង០១៖៣០នាទី នៅចំណុចតាមផ្លូវ២១ មុខមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សែ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ។

និងមួយករណីទៀត កើតហេតុនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង០២៖០០នាទីនៅចំណុចតាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ខឹម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធារ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង