ឯកឧត្តម គីម រិទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជម្រុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជម្រុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូបនៅសាលាខេត្តព្រះវិហារ។

ឯកឧត្តម សាយ សំអាល់ បានជម្រុញឲ្យអាជ្ញាធរខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមជំរុញការចុះបញ្ជីដីបង្ហើយដែលនៅសល់តិចតួច និងការរៀបចំប្លង់គោលខេត្តព្រះវិហារឱ្យបានឆាប់បញ្ចប់ ដើម្បីផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងទិសដៅរៀបចំការអភិវឌ្ឍនៅក្នុងខេត្តរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង