ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជសារថ្លែងអំណរគុណជូនលោក គង់ ឡុង និងលោកស្រី ឆាយ មករា នាយកក្រុមហ៊ុន ស៊ីអិមអូ ស៊ីធី ឯ.ក

ភ្នំពេញ៖ ព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រទានជូនលោក គង់ ឡុង និងលោកស្រី ឆាយ មករា នាយកក្រុមហ៊ុន ស៊ីអិមអូ ស៊ីធី ឯ.ក។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ។

នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា លោក និងលោកស្រី ជាទីរាប់អាន ខ្ញុំបានទទួលរួចហើយនូវសេចក្ដីក្រាបបង្គំទូលថ្វាយចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ របស់ លោក និងលោកស្រី ដែលបានថ្វាយសព្ទសាធុការពរជ័យចំពោះខ្ញុំ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស. ២០២៤។

ខ្ញុំសូមអរគុណ និងសូមជូនពរ លោក និងលោកស្រី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ដ៏ឧត្តុង្គឧត្តមនេះ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

សូម លោក និងលោកស្រី ទទួលនូវសេចក្ដីរាប់អាន អំពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង