ឯកឧត្តម ហាក់ សុខមករា ដឹកនាំកិច្ចប្រជុំប្រមូលទិន្នន័យបញ្ហាខ្វះខាតទឹកក្នុងមូលដ្ឋាន ខេត្តកណ្ដាល

កណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រមូលទិន្នន័យបញ្ហាខ្វះខាតទឹកក្នុងមូលដ្ឋាន ខេត្តកណ្ដាល ជូនគណៈកម្មការជាតិគ្រប់គ្រងគ្រោះអន្តរាយ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។

ក្នុងកិច្ចប្រជុំប្រមូលទិន្នន័យបញ្ហាខ្វះខាតទឹក ឯកឧត្តម ហាក់ សុខមករា បានស្នើដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវផ្តល់នូវបញ្ជីសម្រង់ទិន្នន័យឲ្យបានច្បាស់លាស់នូវបញ្ហាការកើនឡើងនូវកំដៅក្នុងមូលដ្ឋាននីមួយៗ ដែលនេះជាការងារបន្ទាន់ ដែលត្រូវធ្វើការបំពេញ និងយកតែស្រុក ក្រុង ឃុំ សង្កាត់ និងភូមិណាដែលទទួលរងការឡើងកំដៅ និងទទួលរងការគំរាមគំហែងពីការខ្វះខាតទឹក៕

អត្ថបទដែលជាប់ទាក់ទង