លោក ប៉ែត សារ៉ាត់ ដឹកនាំប្រជុំស្ដីពីយន្តការព័ត៍មាន និងផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្ដាញសង្គម
កណ្ដាល៖ តំណាងលោក ម៉ឺង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រជុំស្ដីពីយន្តការព័ត៍មាន និងផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្ដាញសង្គម នៃមន្ទីរសាធារណការនិងដឹកជញ្ជូន ដោយចូលរួមពីលោកប្រធានការិយាល័យកិច្ចការទូទៅ លោកប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចពិភាក្សានេះ ដើម្បីរៀបចំរចនាសម្ព័ន្ធមន្ត្រីបង្គោលសម្រាប់ជួយធ្វើការផ្សព្វផ្សាយ និងត្រួតពិនិត្យខ្លឹមសាររូបភាពតាមលក្ខណៈបច្ចេកទេស ពីគ្រប់ការិយាល័យអង្គភាពនីមួយៗ។
លោក ប៉ែត សារ៉ាត់ បានថ្លែងថា ដើម្បីឲ្យមានការតាមដានត្រួតពិនិត្យការឆ្លើយតបបានឆាប់រហ័ស អង្គប្រជុំសម្រេចស្នើសុំបុគ្គលិកមួយរូបសម្រាប់ប្រចាំការការងារនេះ៕