អភិបាលខេត្តព្រះសីហនុបើកកិច្ចបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា ជាមួយរបៀបវារៈចំនួន១១

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានភ្ជាប់ជាមួយរបៀបរវៈចំនួន១១៖

ទី១-មតិដឹកនាំកិច្ចប្រជុំ
ទី២-របាយការណ៍ ស្តីពីការដាំកូនក្ងោកតាមបណ្តោយផ្លូវជាតិលេខ៤ និងការដាំដើមគគីរ និងដើមក្រញូងនៅមណ្ឌលបន្សាបគ្រឿងញៀនកែវផុស
ទី៣-របាយការណ៍ ស្តីពី គម្រោងស្តារប្រឡាយ ជើងក្អែប
ទី៤-របាយការណ៍ ស្តីពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត
ទី៥-ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” 
ទី៦-ផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីដំណើរការ នៃការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
ទី៧-ផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រី បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៨-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១២២២ ស.ជ.ណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិនៅតាមរាជធានី ខេត្ត
ទី៩-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ៤៧០ ស.ជ.ណ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ទី១០-ការចូលរួមមតិយោបល់របស់អង្គប្រជុំ
ទី១១-មន្ទីរ អង្គភាព ពិនិត្យការផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការក្រោមឱវាទ

អត្ថបទដែលជាប់ទាក់ទង