ចុះផ្អាកសកម្មភាពឱសថស្ថាន ឈ្មោះ «សុខ រក្សា»របស់លោកស្រី ប៊ី សុភាដា ដែលមិនមានលិខិតអនុញ្ញាត

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤បានចុះផ្អាកសកម្មភាពឱសថស្ថាន ឈ្មោះ «សុខ រក្សា» ស្ថិតនៅផ្ទះលេខ២២៣Eo ផ្លូវចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់លោកស្រី ប៊ី សុភាដា ដែលមិនមានលិខិតអនុញ្ញាត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ក្រុមការងារបានអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកសកម្មភាពឱសថស្ថាន សុខ រក្សា លេខ២៨៧/ ២៤ រ.ប ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងបានប្រគល់ឱ្យម្ចាស់ឱសថស្ថានមួយច្បាប់។

គួរជម្រាបថា ការចុះពិនិត្យ និងបិទកន្លែងមិនមានច្បាប់អនុញ្ញាត គឺនឹងធ្វើឡើងជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង