កម្លាំងប៉ូលិសខេត្តកណ្ដាលកំពុងតាមចាប់ជនដៃដល់កាប់សម្លាប់ស្ត្រីម្នាក់ ជាម្ចាស់បំណុល ក្រោយទារលុយដល់ផ្ទះ

កណ្ដាល៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានកំពុងតាមចាប់ខ្លួនជនដៃដល់ដែលទាញកាំបិទផ្គាក់កាប់សម្លាប់ស្ត្រី ជាម្ចាស់លុយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយស្ត្រីនោះទៅតាមទារលុយដល់ផ្ទះនោះ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

គួរជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក។

ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង