តាមរយៈ App Nodrug សមត្ថកិច្ចឃាត់ជនសង្ស័យ ១៩នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ «យីហោសួស្តី» សង្កាត់ស្រះចក

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានរាយការណ៍តាមរយៈ App Nodrug សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីសម្រួលទីតាំងឱ្យជួញដូរ ចែកចាយ រក្សាទុក និងផ្តល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងទីតាំងផ្ទះសំណាក់ «យីហោ សួស្តី» ស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ៨៦ ភូមិ៧ ក្រុម៩៦ (មុខវិហារឥស្លាមប្លុកបឹងកក់) សង្កាត់ស្រះចក ដែលមានម្ចាស់ទីតាំងឈ្មោះ  ផាត់ ផល្លីន ភេទស្រី អាយុ ៤៧ឆ្នាំ។

លទ្ធផលសមត្ថកិច្ចឃាឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ (ប្រុស១១នាក់ /ស្រី៨នាក់) ចាប់យកវត្ថុតាងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤កញ្ចប់ ឧបករណ៍សប់ម្រាប់បម្រើឱ្យការសេពគ្រឿងញៀនដែលបានឆែក និងពិនិត្យឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់ចំនួន១០បន្ទប់។

សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ និងស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង