កម្លាំងPMខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ៣នាក់បញ្ជូនទៅពន្ធនាគារពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ភេទប្រុស និង ចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន ២កញ្ចប់, ម៉ូតូ ០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្ដាលតាមដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការហើយ៕

អត្ថបទដែលជាប់ទាក់ទង