ចាប់ឃាត់ខ្លួនសង្ឃក្លែងក្លាយ៣នាក់ក្រោយដើរបិណ្ឌបាត្របានប្រាក់ដើម្បីចូលគ្នាទិញថ្នាំញៀនប្រើប្រាស់

កណ្ដាល៖ ក្រុមមន្រ្តីក្រុមប្រឹក្សាសាលាអនុគណស្រុកអង្គស្នួលកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤បានឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានកោរសក់ ស្លៀកស្បង់ចីវរ ក្លែងជាព្រះសង្ឃចេញដើរបិណ្ឌបាត្រនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

សង្ឃក្លែងក្លាយទាំង៣នាក់បានសារភាពថា ពួកខ្លួនប្រើប្រាស់គ្រឿងញៀនហើយបានដើរបិណ្ឌបាត្រ ក្នុង០១ថ្ងៃបិណ្ឌបានប្រាក់ចំនួន៧០,០០០រៀល ហើយចូលប្រាក់គ្នាទិញថ្នាំញៀន ដើម្បីប្រើប្រាស់ជាមួយគ្នាអស់រយៈពេលពី៥ទៅ៦ខែកន្លងមកហើយ៕

អត្ថបទដែលជាប់ទាក់ទង