ក្រុមប៉ូលិសខេត្តកណ្ដាលបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងស្ទាវ២នាក់ កាន់កាប់អាវុធសម្រាប់ប្រហារគ្នាដោយគ្មានការអនុញ្ញាត

កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮបានបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន២នាក់ កាន់កាប់អាវុធសម្រាប់ប្រហារគ្នាដោយគ្មានការអនុញ្ញាតនៅចំណុចភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

វត្ថុតាងចាប់យកបានមានកាំបិតបុ័ងតោ១ ប្រវែង០,២៧សង់ទីម៉ែត្រ និងកាំបិតចុងស្រួច ដងធ្វើពីឈើ ០១ ប្រវែង០,២២សង់ទីម៉ែត្រ រួមជាមួយមធ្យោបាយម៉ូតូ ០១គ្រឿង ម៉ាក HONDA Scoopy ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល 1AA- 7255។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនទុកកាំបិតនៅក្នុងកែបម៉ូតូ គឺទុកសម្រាប់ការពារខ្លួន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង