«មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខ និងផ្សារទំនើប ហ៊្សូលីម៉ាត» រៀបចំ ពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

កណ្តាល៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារ នៃ «មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខ និងផ្សារទំនើប ហ៊្សូលីម៉ាត» បានរៀបចំពិធីសូត្រមន្តលើករាសីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ស្ថិតនៅតាមបណ្តោយផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ គណៈគ្រប់គ្រង «មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខ និងផ្សារទំនើប ហ៊្សូលីម៉ាត» សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យជូនដល់ ទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសិរីមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ និងរីកចំរើនរុងរឿងជាដ៏រាប និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសំភារៈប្រើប្រាស់ទូទៅនៅក្នុងគ្លីនិកកផ្ទាល់ ដូចខាងក្រោម៖

ទីតាំងធំទូលាយ ងាយស្រួលស្វែងរក

✅ ចំណតយានយន្តធំទូលាយ

✅ កន្លែងរង់ចាំមានផាសុខភាព និងអនាម័យខ្ពស់

✅ បុគ្គលិកទទួលភ្ញៀវរួសរាយរាក់ទាក់

✅ បន្ទប់ពិនិត្យពិគ្រោះ បន្ទប់អេកូ ថតកាំរស្មីអុិច មានផាសុខភាព

✅ បន្ទប់សម្រាកមានសេវាកម្មគ្រប់ផ្នែក និងរហ័សទាន់ចិត្ត

✅ បន្ទប់សម្រាកធំទូលាយ និងបំពាក់សំភារៈគ្រប់គ្រាន់

✅ មានជណ្តើរយន្តសម្រាប់ជូនអ្នកជំងឺ

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ 095 224 663/ 069 224 663 សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង