ក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នានៅក្នុងវិទ្យាល័យ ហេង សំរិន ព្រៃល្វា ត្រូវបានកម្លាំងប៉ូលិសស្រុកព្រៃកប្បាសក្របួចជាប់៨នាក់ ខណៈលោកអធិការ ឡេង​ ប៊ុនឡុង បោះសម្ដីយ៉ាងសឿងបឿងថា មិនលេីកលែងដាច់ខាតចំពោះក្រុមក្មេងទំនេីងដែលបង្កការរអុកឡុកតាមសាលារៀន​ ឬទីសាធារណៈ​

តាកែវ៖ កម្លាំងនគរបាលស្រុកព្រៃកប្បាសបានធ្វើការបង្ក្រាបក្រុមក្មេងទំនើង២ក្រុមបានគ្នា៨នាក់ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់នៅវេលាម៉ោង៧៖៥០នាទី ថៃ្ងព្រហស្បតិ៍​ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងវិទ្យាល័យ ហេង សំរិន ព្រៃល្វា​ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះបើតាឦប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ក្មេងទំនើងទាំង៨នាក់៖​
១៖ ឈ្មោះ​ ជា រចនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលដកហូតវត្ថុតាងកូនកាំបិតច្នៃ០១ដើម។

២៖ ឈ្មោះ ណន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាជនដៃដល់។

៣.ឈ្មោះ ទេព ខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាជនដៃដល់។

៤៖ ឈ្មោះ ធន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាដៃដល់។

៥៖ ឈ្មោះ ស្រ៊ន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាដៃដល់។

៦៖ ឈ្មោះ ប៊ុនស្រេង សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាបក្ខពួក។

៧៖ ឈ្មោះ តេង អង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ ជាបក្ខពួក។

៨៖ ឈ្មោះ ញឹម សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាបក្ខពួក។

ប្រភពបានបន្តទៀតថា ក្រុមក្មេងទំនើងទាំង២ក្រុមខាងលើបានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បង្កឱ្យមានភាពជ្រួលច្របល់នៅក្នុងសាលារៀន ប៉ុន្តែមិនមានអ្នករងរបួសទេ។

ប្រភពបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានលោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​បានបញ្ជាកម្លាំងនៃអធិការដ្ឋានឲ្យសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វាចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ខាងលើ រួមជាមួយវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ប្រភពបានបន្ថែមថា បើតាមលោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការ​នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​បានបោះពាក្យសម្ដីយ៉ាងសឿងបឿងថា លោកនឹងមិនលេីកលែងជាដាច់ខាតចំពោះក្រុមក្មេងទំនេីងដែលបង្កការអុកឡុកតាមសាលារៀន​ ឬទីសាធារណៈ​ ដែលបង្ករឱ្យប៉ះពាល់ដល់សន្តិសុខសង្គមគឺត្រូវតែអនុវត្តតាមផ្លូវច្បាប់​មិនមានការលេីកលែង​។

ពាក់ព័ន្ធករណីក្មេងទំនើងនេះ លោកអធិការក៏បានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងពីរភេទ ត្រូវ​ខំសិក្សារៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ​ អ្នកគ្រូ​ និងឪពុកម្តាយ៕

អត្ថបទដែលជាប់ទាក់ទង