ឯកឧត្ដម ហាក់ សុខមករា ដឹកនាំកម្លាំងចុះជួយពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះហាងលក់សម្លៀកបំពាក់ ម៉ាក LABE នៅក្បែរសង្កាត់តាខ្មៅ
កណ្ដាល៖ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលនៅព្រឹកថកងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងជំនាញចុះជួយអន្តរាគមពន្លត់ករណីអគ្គីភ័យឆាបឆេះហាងលក់សម្លៀកបំពាក់ ម៉ាក LABE ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយទទួលបានជោគជ័យ។
ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្ដម ហាក់ សុខមករា សូមគោរពកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះ ដល់កងកម្លាំងស្នងការដ្ឋាននគបាលខេត្តកណ្តាល កម្លាំងអធិការនគបាលក្រុងតាខ្មៅ អជ្ញាធរក្រុងតាខ្មៅ ចៅសង្កាត់តាខ្មៅ រួមទាំងកងកម្លាំងអន្តរាគមពន្លង់អគ្គិភ័យនៃបញ្ជាការដ្ឋានអង្គរក្ស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការរួម បម្រើសេវាបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរង គ្រោះដោយអគ្គីភ័យឆេះហាងលក់សម្លៀកបំពាក់ ម៉ាក LABE ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅក្រុងតាខ្មៅ នៅវេលាព្រឹកម៉ោង៩៖០០ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្ដមអភិបាលរងខេត្តបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភ័យខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន២គ្រឿង សរុប៤គ្រឿង។
ឯកឧត្ដមបានបញ្ជាក់ទៀតថា ករណីអគ្គីភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងនិងរលត់ ១០០%ហើយ នៅវេលាម៉ោង ១០៖៣០ នាទីព្រឹក ថ្ងៃដដែលនេះ។
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបញ្ជាក់ឲ្យ The Mirror News ដឹងដែរថា ករណីគ្រោះអគ្គីភ័យខាងលើនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី៕