កម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងវេចខ្ចប់ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង

កណ្តាល៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីលោក លី ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤បានចុះបង្ក្រាបទីតាំងវេចខ្ចប់កែច្នៃ ចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្លាំងជំនាញបានរកឃើញប្រេងម៉ាស៊ីន និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាង៥តោន។

បន្ទាប់ពីឆែកឆេររួចរាល់ កម្លាំងជំនាញបានដកហូតសម្ភារៈទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងយកទៅ សាកសួរដើម្បីបន្តនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង