កម្លាំងមន្រ្តីឧទ្យានុរក្សនិងកម្លាំងសម្ថតកិច្ចសហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដេញបង្រ្កាបបានរថយន្តដឹកឈើ១គ្រឿង

បាត់ដំបង៖ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងសម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា សហការណ៍ជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្រ្កាបរថយន្តចំនួន ០១គ្រឿង ដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ដោយបានធ្វើការឃាត់ទុករថយន្តសណ្ដោងធន់ធំចំនួន០១គ្រឿង នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ក្រុមល្បាតខាងលើ បានត្រួតពិនិត្យមើលករណីរថយន្តសណ្ដោងធន់ធំ បានបង្កប់ឈើចំនួន០៤សន្លឹករួចកម្លាំងសម្ថតកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖

១៖ រថយន្តសណ្ដោងធន់ធំចំនួន ១គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829។

២៖ ដឹកឈើប្រភេទស្ពង់ចំនួន០៤សន្លឹក៖ 0,30×1,30×5,00×1=1,95ម៉ែត្រគូប, 0,30×1,30×9,00×1=3,51ម៉ែត្រគូប, 0,30×1,50×9,00×1=4,05ម៉ែត្រគូប,0,30×1,60×9,00×1=4,32ម៉ែត្រគូប។

ដោយសរុបមុខឈើទាំងអស់ចំនួន០៤សន្លឹកស្មើរនឹង ១៣,៨៣ម៉ែត្រគូប ត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត៕

 

អត្ថបទដែលជាប់ទាក់ទង