រដ្ឋមន្ត្រីព័ត៌មាន៖ អាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន ៤០០ ត្រូវបានចែកជូនបងប្អូនអ្នកសារព័ត៌មានរួចហើយ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ក្រា បានលើកឡើងថាអាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន៤០០ ត្រូវបានចែកជូនបងប្អូនអ្នកសារព័ត៌មានរួចហើយ។

ការលើកឡើងរបស់ឯកឧត្ដម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា ក្រសួងព័ត៌មាននឹងទទួលបាននូវអាវកាក់បន្ថែមទៀត សម្រាប់បងប្អូនដែលមិនទាន់បានទទួល អាចទំនាក់ទំនងមកក្រសួងព័ត៌មានចាប់ពីពេលឥឡូវនេះតទៅ

ឯកឧត្ដម នេត្រ ភក្ក្រា បន្ថែមថាហើយពេលក្រសួងបានទទួលអាវកាក់នេះ នឹងចែកជូនបងប្អូនអ្នកសារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង