សពក្មេងប្រុសម្នាក់ដែលបានឆក់ខ្សែភ្លើងស្លាប់ត្រូវបានម្ចាស់រឺម៉កជាជនបង្កលួចដឹកយកទៅបាត់ថែមទៀត
ភ្នំពេញ៖ កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤មានករណីក្មេងប្រុសម្នាក់បានឆក់ខ្សែភ្លើងស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤។
បើតាមប្រភពបានបន្តថា ករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ខាងលើ ដោយសារប្តីប្រពន្ធ២នាក់បានតខ្សែភ្លេីងជាប់ជាមួយរឺម៉កការពារខ្លាចគេលួច តែបែជាត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ទៅវិញ។
ប្រភពបន្តថា ក្រោយមកម្ចាស់រឺម៉កបានលួចដឹកសពចេញពីកន្លែងកេីតហេតុនិងបានប្រមែប្រមូលសម្ភារៈពីក្នុងផ្ទះរត់គេចខ្លួនបាតសម្រោល។
បច្ចុប្បន្នក្រុមគ្រួសារសពនិងអាជ្ញាធរនៅមិនទាន់រកឃើញសពនៅឡេីយនោះទេ៕