សម្តេចធិបតី និងលោកជំទាវបណ្ឌិតបានបន្តឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារគ្រឿងសំណង់ផ្សេងៗ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធិភូមិភាគពិសេស


កំពង់ឆ្នាំង៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោក និងសម្ភារគ្រឿងសំណង់ និងប្រេងឥន្ធនៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង តាមរយ: ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

នេះជាទឹកចិត្ត និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានរបស់ខ្លួន ទាំងលើសុខទុក្ខ ជីវភាព និងស្ថិរភាពនៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព៕

អត្ថបទដែលជាប់ទាក់ទង