មុខសញ្ញាប្លន់ គ្រឿងញៀន និងទំលាក់យោង១៨នាក់ រួមទាំងវត្ថុតាងកាំភ្លើងចំនួន២ដើម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននិងបង្ហាញមុខ

ភ្នំពេញ៖ ជនសង្ស័យប្លន់ម៉ូតូ និងឆបោក ដោយទំលាក់យោង ធ្វើជាជ្រុះមាសក្លែងក្លាយ ចំនួន១៨នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ បណ្តាលខណ្ឌនានា ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយដកហូតបានកាំភ្លើងចំនួន២ដើមរួមទាំងវត្ថុតាងមួយចំនួនទៀត និងធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤នេះ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ សរុប១៨នាក់ ដែលក្នុងនោះក្រុមចោរប្លន់ ដែលបានប្រើប្រាស់អាវុធ ភ្ជង់គំរាមកំហែងយកម៉ូតូនិងសម្ភារៈ និងលួចមានស្ថានទង្ងន់ទោសចំនួន១៥នាក់ និងក្រុមឆបោក ដោយធ្វើជាជ្រុះមាសក្លែងក្លាយឆបោកទ្រព្យសម្បត្តិ ទំលាក់យោង ចំនួន៣នាក់៕

អត្ថបទដែលជាប់ទាក់ទង