អភិបាលខេត្តកណ្តាលជំរុញឱ្យក្រុមហ៊ុនទឹកស្អាត ពង្រីកសក្តានុពលរបស់ខ្លួនដើម្បីបន្តចែកចាយជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់
កណ្តាល៖ ឯកឧត្តម គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនទឹកស្អាត ពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីបន្តចែកចាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះ ស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតទៅថ្ងៃអនាគត។
ការជំរុញរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្ដី និងអង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកៀនស្វាយដើម្បីស្វែងយល់ពីដំណើរការបំពេញការងាររដ្ឋបាល និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអោយបានឆាប់រហ័ស។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ និងរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់ នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូន ប្រជាពលរដ្ឋក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ៕