ស្ត្រីម្នាក់ប្រើថ្នាំរំងាប់អារម្មណ៍ហួសកំរិត បណ្តាលឲ្យបែកបាត់បង់ស្មារតី!


ព្រះសីហនុ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤បានជួយសង្គ្រោះស្ត្រីជនបរទេសម្នាក់ប៉ុនប៉ងលោតពីលើអគារ ផ្ទះសំណាក់ «យីហោ អូរ៉េងយ៉ា» ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយសុវត្ថិភាព ក្រោយប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិតបណ្ដាលឲ្យបាត់បង់ស្មារតី គ្រប់គ្រងខ្លួនឯងមិនបាន។

ស្ត្រីជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅផ្ទះសំណាក់ «យីហោ អូរ៉េងយ៉ា» នៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ P2563131។

តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឲ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន។

ក្រោយធ្វើការសាកសួរ សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀនស្ត្រីខាងលើ ក៏បានរកឃើញវិជ្ជមានសារធាតុញៀនផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង