រដ្ឋបាលស្រុកកោះធំហៅម្ចាស់ក្រុមហ៊ុនប្រមូលសំរាមមកធ្វើកិច្ចសន្យា បន្ទាប់ពីពលរដ្ឋរាយការណ៍ជូនអភិបាលខេត្តកណ្ដាល

កណ្ដាល៖ រដ្ឋបាលស្រុកកោះធំបានហៅម្ចាស់ក្រុមហ៊ុនប្រមូលសំរាម មានឈ្មោះ «ក្រុមហ៊ុន លឹម កៅជីង ខូលអិធីឌី គ្រុប» មកធ្វើកិច្ចសន្យាហើយ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានលើកឡើងពាក់ព័ន្ធឡានដឹកសំរាមនៅក្នុងមូលដ្ឋានឃុំព្រែកថ្មីជូនឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលឲ្យបានជ្រាប។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

រដ្ឋបាលស្រុកកោះធំបានហៅម្ចាស់ក្រុមហ៊ុនប្រមូលសំរាមខាងលើធ្វើកិច្ចសន្យា៖ ១៖ ត្រូវអនុវត្តតាមកិច្ចសន្យា សៀវភៅបន្ទុក, ២៖ មិនត្រូវយកកំរៃសេវាក្នុងការប្រមូលសំរាម លើសការកំណត់, ៣៖ បង្កើនការប្រមូលសំរាម ជាប្រចាំ ក្នុង១សប្ដាហ៍ ២ដងយ៉ាងតិច, ៤៖ ជួសជុលផ្លូវទៅចាក់សំរាមអោយបានល្អប្រសើជាងមុន, ៥៖ ចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អប្រសើរ, ៦៖ បង្កើនកម្មករប្រមូលសំរាមបន្ថែម។

រដ្ឋបាលស្រុកបានណែនាំក្រុមហ៊ុនឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចសន្យានេះ៕

អត្ថបទដែលជាប់ទាក់ទង