នៅរសៀលនេះ អភិបាលខេត្តកណ្ដាលនឹងចុះជួបជាមួយក្រុមទីងមោងនៅស្រុកស្អាង

កណ្ដាល៖ នារសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនក្រុមទីងមោង នៅស្រុកស្អាង ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ

គួរជម្រាបថា ក្រោយមានការបង្ហោះពីបញ្ហាទីងមោង ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា មិនមានការបិទមិនឱ្យដង្ហែទីងមោងទេ ប៉ុន្ដែស្នើសុំឱ្យមានការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងរក្សាគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ។

ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនា ក៏បានប្រកាសព័ត៌មានបញ្ជាក់ឱ្យមានការរចនារូបទីងមោងឱ្យបានត្រឹមត្រូវ តាមទម្រង់ មិនប្រាសចាកពីរចនាប័ទ្មរបស់ខ្មែរ។ កន្លងមកមានការរចនារូបទីងមោងខុសពីទម្រង់បែបបទដើម ដោយប្រើរូបចនាក្មេងទំនើង រូបអាសអាភាស និងប្រើប្រាស់ឧបករណ៍ និងភ្លេង មិនបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង