រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែសំណាងល្អ មិនបណ្ដាលឲ្យមានអ្នករងរបួដនៅស្រុកពារាំង

ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតរវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ8A ត្រង់ចំណុចផ្លូវបែកជាបួន នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរយន្តកូរ៉េម៉ាកស្តារិចពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ: 2A 5613 បើកបរដោយបុរសម្នាក់ក្នុងគោលដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរយន្តកូរ៉ដឹកដីចំណុះ៥តោនបើកដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ទទឹងថ្នល់) ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរយន្តខាងលើនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក្នុងមូលដ្ឋានក៏បានធ្វើការវាស់វែងនឹងបានស្ទូចយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីធ្វើការដោះស្រាយនាពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង