កូនប្រុសបង្កើតរបស់ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លោក នូ សុវណ្ណរិទ្ធ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល

កណ្ដាល៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចចេញអនុក្រឹត្យតែងតាំងលោក នូ សុវណ្ណរិទ្ធ ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

បើតាមប្រភពបានឲ្យដឹងថា លោក ខុន សេរីរដ្ឋា អតីតអភិបាលនៃគណៈអភិបាលស្រុកអង្គស្នួលនឹងត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលវិញ។

គួរជម្រាបជូនថា លោក នូ សុវណ្ណរិទ្ធ អតីតជាអភិបាលរងស្រុកអង្គស្នួល ហើយលោកក៏ជាកូនប្រុសបង្កើតរបស់ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង