សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតាំងលោក ខុន សេរីរដ្ឋាជា «អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល»

កណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រេចចេញអនុក្រឹត្យតែងតាំងលោក ខុន សេរីរដ្ឋា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជា «អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

គួរជម្រាបថា លោក ខុន សេរីរដ្ឋា ជាអតីតអភិបាលស្រុកអង្គស្នួល នៃខេត្តកណ្ដាល។

ខាងក្រោមនេះ ជាអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការ៖

អត្ថបទដែលជាប់ទាក់ទង