នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អញ្ជើញប្រជុំជួរជាមួយនឹងកីឡាករ គ្រូបង្គោល គ្រូជំនួយ និងក្រុមលេខាធិការ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រជុំជួរជាមួយនឹងកីឡាករ គ្រូបង្គោល គ្រូជំនួយ និងក្រុមលេខាធិការ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានណែនាំឲ្យកីឡាករទាំងអស់ត្រូវមានសកម្មភាពក្នុងសង្គមគ្រួសារ និង សង្គមជាតិ ដូចជា៖ ១៖ ប្រើពាក្យសំដីនិងកាយវិការល្អៗជាមួយក្រុមគ្រួសារ ឪពុកម្តាយ ប្រពន្ធកូន រឺរៀមច្បង ។ល។ និង ។ល។ ២៖ ត្រូវចូលរួមការងារសង្គមជាតិ មិនថាតូចរឺធំ តួយ៉ាងដូចជាឃើញចាស់ជរា ជនពិការភ្នែកឆ្លងផ្លូវ ត្រូវជួយពួកគាត់ ជិះម៉ូតូតាមផ្លូវឃើញដុំថ្មនៅកណ្តាលផ្លូវត្រូវឈប់ម៉ូតូរើសដាក់ទៅម្ខាង បង្កាកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ជាដើម (យ៉ាងហោចណាស់ត្រូវធ្វើអំពើរល្អពីរយ៉ាងក្នុង១ថ្ងៃ សម្រាប់កីឡាករម្នាក់ៗ)។ ៣៖ ដោយឡែក ក្នុងរដូវកាលប្រកួតកីឡាបាល់ទាត់កន្លងមកនេះ (ទោះការប្រកួតបាល់ទាត់ពិភពលោក ទ្វីបអឺរ៉ុប រឺការប្រកួតប្រចាំតំបន់ផ្សេងៗ) ឯកឧត្តម នាយឧត្តមសេនីយ៍ មិនដែលមានគំនិតចាក់ភ្នាល់បាល់ម្តងណាឡើយ ហើយក៏សូមហាមដាច់ខាតមិនឲ្យកីឡាករ ក៏ដូចជាសមាជិកសមាគមទាំងអស់មិនឲ្យចាក់ភ្នាល់បាល់ និងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ក្នុងករណីដែលបានប្រព្រឹត្តកន្លងមក សូមបញ្ឈប់ជាបន្ទាន់ ក្នុងករណីដែលរកឃើញថា កីឡាករ គ្រូបង្គោល គ្រូជំនួយ និងក្រុមលេខាធិការ ក្នុងសមាគមលេងល្បែងស៊ីសង គឺមិនត្រូវបានអនុញ្ញាតឲ្យបន្តការងារជាមួយសមាគមទៀតឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍សង្ឃឹមយ៉ាងមុតមាំថា កីឡាករ គ្រូបង្គោល គ្រូជំនួយ និងក្រុមលេខាធិការក្នុងសមាគមទាំងអស់ នឹងអនុវត្តតាមការណែនាំរបស់ឯកឧត្តមឲ្យស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង