ឯកឧត្តម ប៊ុន ផេង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន៣,១៣៦ក្បាលដី នៅឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល
កណ្ដាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ៣,១៣៦ក្បាលដី ស្ថិតនៅភូមិព្រៃបាំង ភូមិម៉ែបាន និងភូមិសុីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ។
គួរបញ្ជាក់ផងថា ការបិទផ្សាយនេះមានទីតាំងនៅវត្តព្រៃបាំង ឃុំសុីធរ មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាកំហិត ដែលមានក្បាលដីសរុបចំនួន ៣,១៣៦ក្បាលដី ស្ថិតនៅភូមិព្រៃបាំងចំនួន ១,០៧៤ក្បាលដី ភូមិម៉ែបាន ចំនួន១,០០៤ ក្បាលដី ភូមិសុីធរកើត ចំនួន ១,០៥៨ក្បាលដី ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល៕