ក្រសួងយុត្តិធម៌ជូនដំណឹងឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់មកជួបជុំគ្នា «ទូងស្គរ» អបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោនៅព្រឹកថ្ងៃទី០៥ ខែសីហាខាងមុខនេះ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវមកជួបជុំគ្នានៅទីស្ដីក្រសួង «ទូងស្គរ» អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន-តេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនឲ្យយកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ដើម្បីប្រារព្ធពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ ដោយរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយឲ្យបានកុះករក្លៀវក្លា និងអធិកអធមជាទីមោទនៈ ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រសួងយុត្តិធម៌ សូមអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មកជួបជុំគ្នានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣០នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីចូលរួមក្នុងពិធី «ទូងស្គរ» អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕

អត្ថបទដែលជាប់ទាក់ទង