ឯកឧត្តម គង់ សោភ័ណ្ឌ៖ អបអសាទរសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល អរគុណសន្តិភាព, អរគុណសម្ដេចតេជោហ៊ុន សែន ,មានសន្តិភាព មានការអភិវឌ្ឍន៍!

កណ្ដាល៖ សង្ក្រាន្ដខេត្តកណ្ដាល ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្ដាលបាននឹងកំពុងប្រព្រឹត្តិទៅនៅភ្នំព្រះរាជទ្រព្យយ៉ាងរលូនក្រោមដំបូលនៃសុខសន្ដិភាព។នៅថ្ងៃទី១៤និង១៥ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ឯណោះ ហើយបន្តមកលេងកាន់តែច្រើនជាមួយទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវ ចំពោះការរៀបចំសង្ក្រាន្តដ៏អស្ចារ្យនេះ របស់ថ្នាក់ដឹកនាំខេត្តកណ្ដាល និងនៅក្រោមម្លប់សន្តិភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក បានចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» បុត្រីទី៦នៃកបិលមហាព្រហ្ម ដែលប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញ្ញាឮ ខេត្តកណ្ដាល។

បើនៅនៅថ្ងៃទី១ មានពលរដ្ឋប្រមាណជាង១៥ម៉ឺននាក់ បានមកលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំជាមួយចម្រៀងបុរាណសម័យយ៉ាងពិរោះកន្ត្រាក់អារម្មណ៍និងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រពៃណីជាតិជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។

សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះជាថ្ងៃចូលឆ្នាំទី២ ពលរដ្ឋកាន់តែសម្រុកមកលេងយ៉ាងកក្រើកឡើងៗ ហាក់គ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសន្តិភាពពេញលេញបរិបូរណ៍ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ខេត្តកណ្ដាលបានយ៉ាងមានប្រសិទ្ធភាព ,ពិសេសខ្លាំងណាស់។ មិនតែប៉ុណ្ណោះ សម្រាប់សង្ក្រាន្តសន្តិភាពខេត្តកណ្ដាលនេះទៀតសោត គឺជាសក្ខីកម្មយ៉ាងច្បាស់លាស់បង្ហាញពីតម្លៃសន្តិភាពយ៉ាងពិតប្រាកដ ដែលកម្ពុជាយើងជាង៥០០ឆ្នាំមកហើយមិនដែលជួបឡើយ ទើបតែមកជួប និងភ្លក់រសជាតិយ៉ាងផ្អែមល្ហែមនៃសន្តិភាពពេញលេញនៅសម័យតេជោសែនយើងនេះទេ ដែលពលរដ្ឋយើងទូទាំងនគរ ស្គាល់រសជាតិសេរីភាព សិទ្ធិពេញលេញ រស់រានមានជីវិតយ៉ាងសប្បាយរីករាយ ស្គាល់តែការរីកចំរើន ការអភិវឌ្ឍន៍ ស្គាល់ពីការរួបរួមជាតិជាធ្លុងមួយបានយ៉ាងដូច្នេះ។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា «អរគុណសន្តិភាព, អរគុណសម្ដេចតេជោហ៊ុន សែន ,មានសន្តិភាព មានការអភិវឌ្ឍន៍ ,សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាបន្តភាពរុងរឿង រីកចំរើន លូតលាស់ និងសន្តិភាពពេញលេញបន្តទៀត»

 

អត្ថបទដែលជាប់ទាក់ទង