ខេត្តតាកែវទទួលភ្ញៀវទេសចរណ៍ជាង១១ម៉ឺននាក់ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ

តាកែវ៖ នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរជាតិចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ចំនួនជាង១១ម៉ឺននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១០០នាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានមកទស្សនានៅតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ នៅក្នុងខេត្តតាកែវចំនួន១២កន្លែង ដោយទទួលបាននៅភ្ញៀវទេសចរណ៍ជាតិចំនួន១១២,៥០២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១០០ នាក់។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តតាកែវទីតាំងទេសចរណ៍ភ្នំតាម៉ៅ ទន្លេបាទី ភ្នំជីសូ ជាពិសេសក្រុងដូនកែវដែលអាជ្ញាធខេត្តបានរៀបចំសង្រ្កាន បានទទួលបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តសប្បាយយ៉ាងច្រើន ដោយឡែកបញ្ហាសន្តិសុខអាជ្ញាធរបានរៀបចំកម្លាំងសមត្ថកិច្ចមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ រក្សាសន្តិសុខ នៅក្នុងរមណីយដ្ឋានបានយ៉ាងល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង