លោក ផែង វណ្ណៈ ៖ ទង្វើល្មេីសច្បាប់របស់ សម្បត្តិ កុសល មិនត្រឹមតែមិនដាក់វិន័យ ឬចាត់ការតាមច្បាប់ទេ ថែមទាំងលេីកទឹកចិត្តតែងតាំងជាស្នងការរងខេត្តបន្ទាយមានជ័យថែមទៀត, ដោយសារតែការតែងតាំងធូររលុងបែបនេះ ទេីបមន្ត្រីពាលរូបនេះបានបង្កេីតកំហុសម្ដងហេីយម្ដងទៀត
កណ្ដាល៖ អ្នកកាសែតជាចាងហ្វាងសារព័ត៌មាន Pheng Vannak News និងជាអ្នកអត្ថាធិប្បាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកដ៏ក្លាហាននិងល្បីម្នាក់ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានលើកឡើងថា «លទ្ធផលដកពីនេះទៅដាក់នៅនោះ! ធ្វេីខុសឡេីងស័ក្តិទៀត រឿងអាស្រូវរបស់លោក សម្បត្តិ កុសល បានកេីតឡេីងតាំងពីគាត់នៅជាអធិការស្រុកតាវែង ខេត្តរតនគីរី ឆ្នាំ២០២០ មកម្ល៉េះ ដោយពេលនោះក្នុងនាមគាត់ជាអធិការបានជេរប្រមាថដៀលត្មេះមន្រ្តីក្រោមឱវាទ ព្រមទាំងបាញ់គំរាមមន្ត្រីក្រោមឱវាទជាង១០គ្រាប់ ហើយមន្ត្រីរួមគ្នាផ្ដិតមេដៃប្ដឹងផងដែរ។
លោក ផែង វណ្ណៈ បានបន្តថា ទង្វើល្មេីសច្បាប់របស់ សម្បត្តិ កុសល មិនត្រឹមតែមិនដាក់វិន័យ ឬចាត់ការតាមច្បាប់ទេថែមទាំងលេីកទឹកចិត្តតែងតាំងជា ស្នងការរង ខេត្តបន្ទាយមានជ័យថែមទៀត។
អ្នកអត្ថាធិប្បាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកដ៏ក្លាហាននិងល្បីម្នាក់នេះ បានបន្ថែមថា តេីអ្នកណាជាអ្នកស្នេីតែងតាំង អ្នកណាជាអ្នកតែងតាំង? ខ្វះមន្ត្រីល្អណាស់ទៅឬបានតែងតាំងមន្ត្រីពាលអោយឡេីងស្នងការរង? ដោយសារតែការតែងតាំងធូររលុងបែបនេះ ទេីបមន្ត្រីពាលរូបនេះបានបង្កេីតកំហុសម្ដងហេីយម្ដងទៀត ដោយលេីកនេះ បែកធ្លាយសម្លេងឆបោកយកប្រាក់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែនដុល្លារក្នុងការធានារត់ការចូលក្របខណ្ឌនគរបាលជាតិ។ តេីលេីកនេះ គាត់អាចឡេីងជាស្នងការបានទេ?
លោកចាងហ្វាងសារព័ត៌មាន Pheng Vannak News បានលើកទៀតថា មន្ត្រីខ្លះថា អត់មានពាក្យបណ្ដឹងចាត់ការមិនកេីត? ចុះគាត់បាញ់គំរាមគេផ្អេីលពេញប្រទេស ហេតុអ្វីមិនចាត់ការ?ចាំបាច់មានពាក្យបណ្ដឹងមកពីណា? មន្ត្រីនគរបាលអាចធ្វេីបណ្ដឹងអាជ្ញាបានដែរតេី?
លោក ផែង វណ្ណៈ បន្តទៀតថា កែទម្រង់ សូមកែឲ្យស្មេីភាព កុំកែទម្រង់ដកដាក់តែខ្សែគេខ្សែឯងខុសប៉ុនភ្នំធ្វេីមិនដឹងមិនឮ?
ទាក់ទិនការបង្ហោះព័ត៌មានរបស់លោក ផែង វណ្ណ ក៏មានសាធារណៈជនចូលវែកញ៉ែកលើកជាមតិយោបល់ផ្សេងៗយ៉ាងច្រើនផុសផុល ជាក់ស្ដែងបើតាមម្ចាស់គណនីឈ្មោះ Theavuth Vann បានខមិនថា «នៅមានច្រើនទៀតណាស់ ពាក់ព័ន្ធនឹងមន្ត្រីធ្លាប់ជាប់គុកហើយ ចេញពីគុកមកវិញឡើងឋានន្តរស័ក្តិនិងតួនាទីធំៗណាស់ដូចនៅកំពង់……..ស្ពឺ.ធំ កែវ.ពេលប្រព្រឹត្តបទល្មើសហើយត្រូវតុលាការបញ្ជាឲ្យឃុំខ្លួនស័ក្កិនិងតួនាទីតូចៗទេតែដល់ពេលចេញពីគុកមកវិញស័ក្តិក៏ឡើងធំតួនាទីក៏ឡើងធំៗប្រហែលស្នាដៃល្អហើយមើលទៅ.ចប់ដោយគ្មានវាចា.ខ្មែរ»។
បើតាមម្ចាស់គណនីឈ្មោះ Sokha Lay បានខមិនថា «ខ្ញុំឆ្ងល់ណាស់ការប្រលងចូលធ្វេីមន្រី្តប៉ូលិសលឺតែថាប្រលងដោយសមត្ថភាព តែផ្ទុយទៅវិញអ្នកខ្លះអស់២មុឺនដុល្លាអីបានគេអោយជាប់»។
បើតាមម្ចាស់គណនីឈ្មោះ Khek Sophat បានខមិនថា«ខុស១ដងមិនប្រាកដថាខុសមួយជីវិតទេ មនុស្សគ្រប់រូបអ្នកណាក៍មានកំហុសដែរ មានឱកាសសាងគុណលាងបាបមានអីមិនល្អ លើលោកយើងនេះតើមានមនុស្សណាដែរថាមិនចេះខុសនោះ»។
បើតាមម្ចាស់គណនីឈ្មោះ ថាវ រិទ្ធ បានខមិនថា «រឿងអាស្រូវកន្លែងណាក៏ចេះតែមានដែរបងតែបើយើងវែកញែកយើងដឹងតែស្ពៃហើយបងមានតែបងទេដែលក្លាហានហ៊ានវែកមុខពួគមន្រ្ដីខឹលខូចអស់នេះ»។
បើតាមម្ចាស់គណនីឈ្មោះ ដែនដី ឧដុង្គ បានខមិនថា «នេះមកពីក្រដាស់អាត់កំបាំង ទើបតែងតាំងបាន តាមពិតអ្នកមានលុយ អ្នកមានបង្អែកជាអ្នកធំ មិនអាចដកបានទេ ទោះបីមានកំហុសតិចប្ញធ្ងន់ មិនអាចដាក់វិន័យប្ញបណ្តេញចេញពីក្របខ័ណ្ឌបាន ។បើអ្នកក្រប្ញុអ្នកគ្មានបង្អែក ដាក់វិន័យបន្ថយឋាននរសក្ងិប្ញុបណ្តេញចេញពីកងជួរនគរបាលជាតិ ។លោក វណ្ណៈ នឹងយល់ ព្រោះគាត់ធ្លាប់អតីតកងកំលាំងនគរបាលជាតិ »។
បើតាមម្ចាស់គណនីឈ្មោះ Tit Tom បានខមិនថា «ល្អណាស់បងក្នុងការជួយ រាជរដ្ឋាភិបាល កំចាត់មន្ត្រីបំផ្លាញ់ជាតិ»។
បើតាមម្ចាស់គណនីឈ្មោះ Johny Phan បានខមិនថា «មិនដឹងថាដល់ពេលណា ទើបអាចវះកាត់សាច់ស្អុយរលួយអស់នោះទេ ឬមួយសុខចិត្តឲ្យជាសះខាងក្រៅហើយនៅដំបៅរលួយខាងក្នុងបន្តរហូតទៅ?»។
បើតាមម្ចាស់គណនីឈ្មោះ Hor Eang បានខមិនថា «ដោយសារការតែងតាំងធូររលុងចឹងហើយបានជាមន្ត្រីថ្នាក់ក្រោមគ្មានកម្លាំងចិត្តធ្វើការ»។
ជាការឆ្លើយតប លោក ផែង វណ្ណៈ បានលើកឡើងថា «ករណីនេះថ្នាក់ដឹកនាំ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលមិនដែលការពារមន្ត្រីខិលខូចទេ ណាស់តែអស់លោកមេអង្គភាព ឬ ប្រធានស្ថាប័នខ្លះ គុបគិតគ្នាលាក់បាំងការពារមន្ត្រីខិលខូច ធ្វើអោយប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល»៕