ប្រជាពលរដ្ឋបានបង្ហាញក្ដីសង្ឃឹម ការជឿជាក់ និងភាពរីករាយជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបង្កើតឲ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញក្ដីសង្ឃឹម ការជឿជាក់ និងភាពរីករាយជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបង្កើតឲ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក)ដើម្បីពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ដោះស្រាយបញ្ចប់វិវាទនានា ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ចៅ ចំណាប់» បានចូលខមិននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថា «សូមគោរពសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, សូមគោរពសម្តេចមហាបវរធីបតី នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ និងសូមអរគុណសន្តិភាព សម្តេចទាំងទ្វេ បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដើម្បីសម្របសម្រួលផ្សះផ្សារវិវាទនានាបានបញ្ចប់ជាស្ថាពរជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលបានជឿជាក់លើ អ.ដ.ក មន្រ្តីសម្របសម្រួលដោះស្រាយវិវាទ (អ.ដ.ក) សុទ្ធតែជាមន្រ្តីដែលមានសមត្ថភាពដោះស្រាយលើ សំណុំរឿង វិវាទផ្សេងៗ ដោយផ្អែកតាមច្បាប់រដ្ឋរបស់ប្រទេស។
សូមគោរពអរគុណឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក បានចាត់មន្រ្តី សម្របសម្រួលដោះស្រាយវិវាទ អ.ដ.ក ដោះស្រាយ សំណុំរឿងវិវាទដីធ្លីដ៏រាំរ៉ៃនេះ បានជោគជ័យ និងបញ្ចប់ជាស្ថាពរ ។
សូមគោរពអរគុណ ឯកឧត្តម លោកជំទាវ ជាមន្រ្តី សម្របសម្រួលដោះស្រាយវិវាទ អ.ដ.ក ដែលបានខ្នះខ្នែង ដោះស្រាយវិវាទរាំរ៉ៃនេះ ឈានដល់ការផ្សះផ្សារបញ្ចប់ ជាស្ថាពរ។
ខ្ញុំបាទសូមគោរពជូនពរ សម្តេចទាំងទ្វេ ឯកឧត្តមប្រធាន អ.ដ.ក និងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី អ.ដ.ក មាន សុខភាពល្អ ប្រជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច បន្តគ្រប់គ្រង ប្រទេសមានសុខសន្តិភាព រីកចំរើន លើគ្រប់វិស័យ និងបន្ត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជារៀងរហូតជូន ប្រជាពលរដ្ឋ ។
ក្នុងន័យនេះខ្ញុំបាទ សូមអំពាវនាវដ៏ប្រជាពលរដ្ឋទូទាំង ដែលមាន បញ្ហាវិវាទនានាដោះស្រាយមិនចប់ មិនសម្រេច សូមកុំ អស់សង្ឃឹម សូមអញ្ជើញបន្តមកដាក់ពាក្យស្នើសុំ សម្របសម្រួលនៅ អ.ដ.ក ដើម្បីទទួលបានការដោះស្រាយ យ៉ាងត្រឹមត្រូវ ដោយផ្អែកលើច្បាប់រដ្ឋត្រឹមត្រូវយុត្តិធម៌ ពិតប្រាកដ»។
បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ចៅ វីរៈ ស្ទឹងមានជ័យ»ថា «ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានបង្កើតគណៈកម្មាធិការជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឡើងដើម្បីងាយស្រួលជួយពន្លឿនរឿងក្តី ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋដែលមានឯកឧត្តម កើត រឺទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន និងសូមគោរពអរគុណលោក លោកស្រី ជាមន្ត្រី និងក្រុមការងារបានខិតខំយកចិត្តទុកដាក់រកដំណោះស្រាយដោយផ្អែកលើ មូលដ្ឋាននៃច្បាប់ដើម្បីជាគ្រឹះក្នុងការយកមកអនុវត្តក្នុងការ ដោះស្រាយប្រកបដោយភាពជឿជាក់ និងសុក្រិតជោគជ័យ។ ជាចុងបញ្ចប់ ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជាក្រុមគ្រួសារសូមគោរពថ្លែងអំណអរគុណ និងសូមគោរពជូនពរសម្តេចធិបតី និងឯកឧត្តមប្រធាន និងមន្ត្រី ក្រុមការងារអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ ជាតិ និងប្រជាជន ក្រោមម្លប់នៃសុខសន្តិភាព»៕