លោក សុខ លូ អះអាងថា លោកមិនដែលស្គាល់បុគ្គល Rous Sarom នោះទេ!

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅយប់ទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសតាមហ្វេសប៊ុកថា លោកមិនដែលស្គាល់បុគ្គលឈ្មោះ Rous Sarom នេះទេ តាំងពីដើមរៀងមក។

នៅលើបណ្ដាញសង្គម លោក សុខ លូ ក៏សូមគាំទ្រចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលឱ្យមេធាវី ចេញលិខិតប្រកាសជូនដំណឹងនិងចាត់វិធានការលើបុគ្គលឈ្មោះ Rous Sarom។

គួរជម្រាបជូនថា ការប្រកាសគាំទ្រលោកជំទាវ ហ៊ុន ស៊ីណាត របស់លោកអភិបាលខេត្តបាត់ដំបងបន្ទាប់ពីលោកជំទាវប្រតិកម្មផ្ដាំទៅលោក សុខ លូ ថា លោកឯងដកស្កូវយាយចាស់ច្រឡំមនុស្សហើយ។

លោកជំទាវបានលើកឡើងបែបនេះ ក្រោយសារសំឡេងឆ្លើយឆ្លងគ្នារបស់លោក សុខ លូ ដែលនិយាយរបៀបសើចចំអក ដាក់លោកជំទាវត្រូវបានបែកធ្លាយជាសាធារណៈជន។

ទន្ទឹមនឹង លោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មដាក់លោក សុខ លូ បែរជាមានបុគ្គលឈ្មោះ Rous Sarom បញ្ចេញសំណេរវាយប្រហារទៅលើលោកជំទាវ ហ៊ុន ស៊ីណាត ជាហេតុនាំឱ្យមេធាវី របស់លោកជំទាវចេញលិខិតព្រមានចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបជូនថា ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង៖

-ខ្ញុំបាទ សុខ លូ អភិបាលខេត្តបាត់ដំបង សូមប្រកាសថា ខ្ញុំបាទមិនដែលស្គាល់បុគ្គលឈ្មោះRous Sarom នេះទេតាំងពីដើមរៀងមក។
-ខ្ញុំបាទសូមបដិសេដនូវការបង្ហោះFacebook របស់បុគ្គលនេះដែលប៉ះពាល់ចំពោះលោកផែងវណ្ណ: ដែលជាអ្នកស្គាល់និងរាប់អានគ្នាជាមួយខ្ញុំ។ ជាពិសេសប៉ះពាល់ដល់អ្នកមីង ហ៊ុន សុីណាត ដែលជាអ្នកម្តាយចិត្តធ៌ម ដែលខ្ញុំបាទបានស្គាល់និងគោរពស្រលាញ់ជាយូរមកហើយ។
-ខ្ញុំសូមគាំទ្រ លិខិតជូនដំណឹងរបស់ក្រុមមេធាវី អេស អេន អេស ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣នេះ។

(២៣-៤-២០២៣)

 

អត្ថបទដែលជាប់ទាក់ទង