ឈ្មោះ សុខ គន្ធា ត្រូវបានACU ចេញលិខិត កោះហៅឲ្យចូលឆ្លើយបំភ្លឺពីដំណើររឿងពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសបុកផេក Kong Kan TV និង Oudom TV

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតកោះហៅ ឈ្មោះ សុខ គន្ធា ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំឱ្យចូលមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤៖០០នាទីរសៀលដើម្បីឆ្លើយបំភ្លឺ ពីដំណើររឿងពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសបុកផេក Kong Kan TV និង Oudom TV កាលពីថ្ងៃ០៤ ខែមករា ឆ្នាំ២០២៥។

បើតាមលិខិតកោះហៅ យោងមាត្រា១១១ មាត្រា១១២ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, យោងមាត្រា២៥ មាត្រា២៦ និងមាត្រាបន្តបន្ទាប់ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ដោយបានការអនុញ្ញាតពី កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ កោះហៅឈ្មោះ ៖ សុខ គន្ធា ភេទ ស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅសព្វថ្ងៃ៖ ភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំឱ្យចូលមកកាន់ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤:០០ នាទីរសៀល ដើម្បីឆ្លើយបំភ្លឺពីដំណើររឿង៖ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសបុកផេក Kong Kan TV និង Oudom TV កាលពីថ្ងៃ០៤ ខែមករា ឆ្នាំ២០២៥ ដូចមានសំនួរខាងក្រោម៖

១៖ មូលហេតុអ្វីបានជាលោកស្រីផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងឪពុករបស់លោកស្រី? ២៖ តើអ្នកណាជាអ្នកណែនាំ និងរៀបចំឱ្យលោកស្រីផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន? ៣៖ តើលោកស្រីមានទំនាក់ទំនងយ៉ាងដូចម្តេច ជាមួយអ្នកសារព័ត៌មានទាំងនោះ?៤៖ តើចំណុចណាដែលលោកស្រីនិយាយថា ACU ចាប់ខ្លួនឪពុកលោកស្រីដោយអយុត្តិធម៌? ៥៖ តើកន្លែងណាដែលថា លោក ហេ ធឿន គ្មានកំហុស?៖ លោកស្រីសំណូមពរឱ្យថ្នាក់ដឹកនាំជួយរកការពិតឱ្យឪពុកលោកស្រី តើការពិតត្រង់ចំណុចណា?៧៖ តើចំណុចត្រង់ណាដែលថា អ.ប.ព. ចាប់ខ្លួនឪពុកលោកស្រីដោយគ្មានភស្តុតាង?

នៅក្នុងលិខិតកោះហៅរបស់ACU សាមីខ្លួនត្រូវមកឲ្យទាន់ពេលវេលាដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធបើមាន៕

អត្ថបទដែលជាប់ទាក់ទង