លោក ហាក់ សុខមករា ប្រកាសជួយទិញពងទា៥០០០ពងទាពីប្រជាកសិករដែលចឹញ្ចឹមទាក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល

(កណ្ដាល)៖ ដើម្បីជាការគាំទ្រការចឹញ្ជឹមសត្វក្នុងស្រុក ជួយកសិករខ្មែរ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលប្រកាសជួយទិញពងទាចំនួន៥ពាន់គ្រាប់ក្នុងតម្លៃទីផ្សារ៣៥០រៀល ក្នុងមួយគ្រាប់ពីប្រជាកសិករដែលចឹញ្ចឹមទាក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ជាមួយនេះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលបានថ្លែងថា «ក្នុងនាមប្រជាកសិករចឹញ្ចឹមទាក្នុងមូលដ្ឋាស្រុក សូមគោរពអរគុណឯកឧត្តម អភិបាលខេត្តកណ្តាល ចំពោះការយកចិត្តទុកដាក់ គិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមទាយកពងក្នុងមូលដ្ឋានស្រុក។ លេខទូរស័ព្ទទំនាក់ទំនង៖ 078 888 518»៕

អត្ថបទដែលជាប់ទាក់ទង