«សិប្បកម្មផលិតតៅហ៊ូស្រស់ខូវ៉ាង-Covang» ត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ

ភ្នំពេញ៖ «តៅហ៊ូជាម្ហូបបែបប្រពៃណីដែលប្រជាជនកម្ពុជាក៏ដូចជាប្រជាជនអាស៊ីស្គាល់។ ម៉ាកតៅហ៊ូ ខូវ៉ាង-Covang ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ទោះបីវាជាម៉ាកដែលមានភាពថ្មីក៏ដោយ ប៉ុន្តែវាបានអភិវឌ្ឍន៍យ៉ាងលឿននិងខ្លាំងខ្លាបំផុត។ ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ពេលនេះ ខូវ៉ាង ផ្គត់ផ្គង់តៅហ៊ូជាង៦០ម៉ឺនកែវ ជារៀងរាល់ខែដល់អ្នកពិសារ។ យីហោ ខូវ៉ាង-Covang មានវត្តមាននៅក្នុងទីផ្សារលំដាប់ខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី ហើយបានទទួលបានការបញ្ជាក់គុណភាពនិងឈ្នះពានរង្វាន់អន្តរជាតិជាច្រើន»។ នេះបើតាមការបញ្ជាក់របស់លោកស្រី ស្រី ហុង ក្នុងពិធីសម្ពោធ «សិប្បកម្មផលិតតៅហ៊ូស្រស់ខូវ៉ាង-Covang» ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនេះ លោកស្រី ស្រី ហុង បានបន្តថា ជាមួយគ្រឿងផ្សំសំខាន់ៗត្រូវបានចម្រាញ់ចេញពីគ្រាប់សណ្ដែកស្រស់ ដែលមានសារធាតុចិញ្ចឹមខ្ពស់រួមទាំងអាស៊ីតអាមីណូសំខាន់ៗសម្រាប់សុខភាព។ លោកស្រីបន្តថា សណ្ដែកសៀងជួយការពារការបង្កើតកូឡេស្តេរ៉ូលក្នុងឈាម ជួយបង្កើនសកម្មភាពនៃប្រព័ន្ធសរសៃឈាមបេះដូង បន្ថែមកាល់ស្យូមសម្រាប់ប្រព័ន្ធគ្រោងឆ្អឹង កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។ លោកស្រីបន្ថែមថា វាជាផលិតផលមានគុណភាពល្អ រសជាតិឆ្ងាញ់ គ្រឿងផ្សំធម្មជាតិ១០០% ជាពិសេសគ្មានសារធាតុរក្សាទុក។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា ជាមួយបំណងប្រាថ្នាចង់បានផលិតផលដែលមានគុណភាព សុខភាពល្អដល់ប្រជាជនកម្ពុជា លោកស្រីបាននាំយកម៉ាក ខូវ៉ាង-Covang មកផលិតនិងចែកចាយក្នុងទីផ្សារកម្ពុជា។

លោកស្រី ហុង បន្តថា បន្ទាប់ពីការសាងសង់រោងចក្ររយៈពេល៦ខែ និងការផ្ទេរបច្ចេកវិទ្យា នៅថ្ងៃទី២៨ មេសានេះ សិប្បកម្មផលិតតៅហ៊ូស្រស់ខូវ៉ាង បានបើកដំណើរការផលិតតៅហ៊ូដំបូង ដើម្បីណែនាំភ្ញៀវ កិត្តិយសអ្នកពិសារនៅកម្ពុជា។

ទន្ទឹមគ្នានេះ លោកស្រីសង្ឃឹមថា ពេលអនាគតនឹងទទួលបានការគាំទ្រកាន់តែច្រើនពីភ្ញៀវកិត្តិយសដើម្បី យីហោ ខូវ៉ាង អាចរីករាលដាលនិងទៅអ្នកពិសាររាប់លានាក់នៅទូទាំងប្រទេសកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង