រណ្ដៅដីយ៉ាងជ្រៅក្នុងស្រុកកណ្តាលស្ទឹងបានប្រល័យជីវិតក្មេងប្រុសម្នាក់យ៉ាងអាណោចអាធ័ម!(មានVideo)
កណ្តាល៖ មានករណីក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅដីមួយកន្លែងក្នុងចំណោមរណ្ដៅដីទាំងមានច្បាប់និងអត់ច្បាប់ត្រឹមត្រូវរាប់រយកន្លែងទៀតនៅចំណុចស្ពានតែអ៊ែ ស្ថិតនៅក្នុងភូមិ ដេីមត្រាំង ឃុំ អន្លុង់រមៀត ស្រុកកណ្តាលស្ទឹង ខខេត្តកណ្ដាលកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែមេសា ឆ្នាំ២០២៣យ៉ាងអាណោចអាធ័មជាទីបំផុត។ បើតាមប្រភពពីបណ្ដាញព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៣នេះ។
ប្រភពព័ត៌មានបានឲ្យដឹងបន្តថា សពក្មេងប្រុសរងគ្រោះឈ្មោះ ទ្រី ហាក់សែ ភេទប្រុស អាយុ១៤ឆ្នាំ មមុខរបរជាសិស្ស។
ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា នេះហើយគឺឥទ្ធិពលនៃរណ្ដៅដីនិងរណ្ដៅខ្សាច់អាចឆក់យកអាយុជីវិតមនុស្សគ្រប់រូប និងសត្វពាហ:ណា:ទាំងឡាយ នៅក្នុងស្រុកកណ្ដាលស្ទឹង ដែលគណ:បញ្ជាការឯកភាពស្រុកមានការធ្វេសប្រហែស ហើយអនុញ្ញាតិ និងបើកដៃឲ្យអាជីវករធ្វើស្រេចតែអំពើចិត្ត ដែលមានរណ្ដៅដីយ៉ាងជ្រៅៗរាប់សិបកន្លែងកើតមានឡើងជាបន្តបន្ទាប់រីកដុះដាលដូចផ្សិត។
ប្រភពដដែលបានបន្តទៀតថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី នៅចំណុះភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីកូនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានរអិលជើងធ្លាក់ទឹកជ្រៅនៅក្នុងរណ្ដៅដីខាងលើ ហើយត្រូវបានលិចលង់ រហូតឈានដល់អាណាព្យាបាលនិងសាច់ញាតិរាវរកទំរាំតែរកឃើញ កម្មអកុសល់កុមាររូបនោះត្រូវបានបាត់បង់អាយុជីវិតបាត់ទៅហើយ។
ប្រភពបន្ថែមថា មិនតែប៉ុណ្ណោះទេរណ្ដៅមួយកន្លែងទៀតត្រូវបានឆក់យកអាយុជីវិតមនុស្សបីនាក់ទៀត ដែលកំពុងដេកលង់លក់ ក៏ត្រូវបានរថយន្ដបើកទាក់ខ្សែភ្លើងបណ្ដាលឲ្យឆក់មនុស្សទាំងបីនាក់ ដែលដេកលើគ្រែធ្លាក់ក្នុងរណ្ដៅដីនោះផងដែរ៕ ដោយ៖ ការីនិពន្ធ