ពន្ធប្រាក់ខែថ្មី សម្រាប់ប្រាក់បៀវត្សឆ្នាំថ្មី ២០២៣ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ ដោយយោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែ ក្នុងលក្ខខណ្ឌកំណត់នឹងត្រូវកាត់ពន្ធចូលរដ្ឋ។
ដូច្នេះហើយ ប្រាក់បៀវត្សប្រចាំខែដែលនឹងត្រូវកាត់ពន្ធចូលរដ្ឋ ក្នុងលក្ខខណ្ឌទាំងនេះ គឺមានដូចជា៖
១. ពី ០៛ ដល់ ១,៥០០,០០០៛ (មួយលានប្រាំសែនរៀល) អត្រាពន្ធ ០ %
២. ពី ១,៥០០,០០១៛ (មួយលានប្រាំសែនរៀល) ដល់ ២,០០០,០០០៛ (ពីរលានរៀល) អត្រាពន្ធ ៥%
៣. ពី ២,០០០,០០១៛ (ពីរលានរៀល)ដល់ ៨,៥០០,០០០៛ (ប្រាំបីលានប្រាំសែនរៀល) អត្រាពន្ធ ១០%
៤. ពី ៨,៥០០,០០១៛ (ប្រាំបីលានប្រាំសែនរៀល) ដល់ ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ១៥%
៥. លើសពី ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ២០% ៕
ប្រភព៖ Business Cambodia
សូមទស្សនារូបភាព និងអានសេចក្ដីសម្រេចខាងក្រោមនេះ៖